មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ចំនួន០៤រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការងារគ្រប់គ្រងរដ្ឋបាល" ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ទទួលបន្ទុកការងាររដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ដ្រី អ៊ឹង កន្ថាផាវី ដែលមានអ្នកចូលរួមជាមន្ដ្រីក្រសួងកិច្ចការនារី និងមន្ដ្រីមន្ទីរកិច្ចការនារីខេត្តកោះកុង កំពង់ចាម ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ រតនគីរី ស្ទឹងត្រែង ក្រចេះ សរុបចំនួន ៥០នាក់ (ស្រី ៣៨នាក់) នៅខេត្តមណ្ឌលគីរី។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង អភិវឌ្ឍសមត្ថភាពមន្ដ្រីក្រសួង និងមន្ទីរអោយយល់ច្បាស់ អំពី ច្បាប់សហលក្ខន្តិកមន្ដ្រីរាជការស៊ីវិល កម្មវិធីកំណែទំរង់រដ្ឋបាលសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍស្ថាប័នស្របតាមបរិបទបច្ចេកវិទ្យាឌីជីថល ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។
ថ្ងៃចន្ទ-ពុធ ១១-១៣កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៨-១០ ខែសីហា ឆ្នាំ២០២២