សេចក្តីជូនដំណឹង ស្តីពី ឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត
ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងសូមធ្វើការណែនាំដល់អ្នកបើកបរយានយន្តធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួនដែលរួមមាន៖
១. បណ្ណបើកបរយានយន្ត តម្រូវឱ្យប្រើប្រាស់ឯកសារច្បាប់ដើម។
២. បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះមិនមាន QR Code តម្រូវឱ្យមានការបញ្ជាក់ពីស្ថានប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះ ទើបអាចប្រើប្រាស់ជាផ្លូវការបាន។
៣. វិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។
៤. ចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។