លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥៥ សណន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្ដល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញនានាជុំវិញស្រុក ដើម្បីរៀបចំរបាយការណ៍សារពើភណ្ឌទ្រព្យសម្បត្តិ កិច្ចបញ្ជីការ ឯកសារ និងលិខិតបទដ្ឋាន នៃការិយាល័យជំនាញនៅថ្នាក់ស្រុក ជូនរដ្ឋបាលស្រុក។