រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៨ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាលស្រុក លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំកោះស្ដេច លោកមេឃុំព្រែកខ្សាច់ លោកជំទប់១ ឃុំភ្ញីមាស ស្មៀនឃុំព្រែកខ្សាច់ ស្មៀនឃុំភ្ញីមាស លោកប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ ប្រធានមណ្ឌលសុខភាពភ្ញីមាស លោកនាយកវិទ្យាល័យកោះស្ដេច លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក សមាសភាពសរុប ៣៥ នាក់ ស្រី ០៥ នាក់ ចំពោះរបៀបវារ:រួមមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២. ពិនិត្យ និងអនុម័តលេីសេចក្ដីព្រាង សេចក្ដីសម្រច ស្ដីពីការកែសម្រួលសមាសភាពគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សា នៃរដ្ឋបាលស្រុកគិរីសាគរ
៣.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៤. ពិនិត្យ និងអនុម័តលេីសេចក្ដីព្រាង កាលបរិច្ឆេទ ទីតាំង និងសមាសភាពចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ
៥ .ពិភាក្សាលើបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៦ .សេចក្តីផ្សេងៗ
………………………………………………………..
ថ្ងៃសុក្រ ១ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២
July 29, 2022