រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វុធ វេនដា មន្ត្រីការិយាល័យសង្គមកិច្ច និង សុខុមាលភាពសង្គម បានសហការណ៍ជាមួយនឹង អង្គការដៃកម្ពុជា និង អង្គការអនាគតកុមារអន្តរជាតិបានមកត្រួតពិនិត្យរយៈពេល ៣ខែ បន្ទាប់ពីបាន យកកុមារីដែលធ្លាប់រងគ្រោះការជួញដូរ ដើម្បីសមាហរណកម្មពីអង្កការដៃកម្ពុជាខេត្តបាត់ដំបងមករស់នៅជាមួយឪពុកម្តាយវិញនៅភូមិចាំយាម

លោក វុធ វេនដា មន្ត្រីការិយាល័យសង្គមកិច្ច និង សុខុមាលភាពសង្គមស្រុកមណ្ឌលសីមា បានសហការណ៍ជាមួយ លោកស្រី ប្រាក់ គឹមហ៊ន ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មេភូមិចាំយាម និង អង្គការដៃកម្ពុជា និង អង្គការអនាគតកុមារអន្តរជាតិ បានមកត្រួតពិនិត្យរយៈពេល ៣ខែ បន្ទាប់ពីបាន យកកុមារី ឈ្មោះទូចស្រីនិត មានអាយុ១៤ឆ្នាំដែលធ្លាប់រងគ្រោះការជួញដូរ និងរំលោភបំពានផ្លូវភេទតាំងពីអាយុ០៦ឆ្នាំដើម្បីសមាហរណកម្មពីអង្កការដៃកម្ពុជាខេត្តបាត់ដំបងមករស់នៅជាមួយឪពុកម្តាយវិញនៅភូមិចាំយាម ឃុំប៉ាក់ខ្លង
សំភារៈដែលអង្កការដៃកម្ពុជា និង អង្គការអនាគតកុមារអន្តរជាតិ បានឧបត្ថម្ភរួមមាន សំលៀកបំពាក់ អង្ករ ៥០គីឡូ ភួយខ្នើយ កន្សែង ទូរខោអាវ គ្រឿងបរិភោគជាច្រើន និងសន្យាឧបត្ថម្ភរាល់ខែ និង ផ្ដល់ថ្លៃ ជួលផ្ទះ ១ខែចំនួន ១២០,០០០រៀល ។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង