/ / /

លោក ហាក់ ឡេង ប្រធានអនុសាខាកាកបាទក្រហមស្រុក និងជាអភិបាលស្រុក បានថ្លែងអំណរគុណ ចំពោះ ព្រះគ្រូ ហៀន ដើង ព្រះចៅអធិការវត្តគិរីបូទុម ហៅវត្តតាអុក ដែលតែងតែជួយឧបត្ថម្ភទាំងផ្នែកសម្ភារ និងកម្លាំងកាយចិត្ត មកដល់អនុសាខាកាកបាទក្រហមស្រុក

ព្រះគ្រូ ហៀន ដើង ព្រះចៅអធិការវត្តគិរីបូទុម ហៅវត្តតាអុក   បាននាំយកនូវទេយ្យវត្ថុជូនដល់អនុសាខាកាកបាទក្រហមស្រុកដើម្បីប្រើប្រាស់តាមតម្រូវការ ដោយទេយ្យវត្ថុរួមមាន អង្ករ៣បាវ(១៥០គីឡូក្រាម) មី  ប្រេងសណ្តែក ស្ករស អំបិល ទឹកត្រីត្រីខកំប៉ុង ទឹកស៊ីអ៊ីវ  និងសម្ភារផ្សេងៗច្រើនទៀតព្រមទាំងថវិកា ២០០.០០០រៀល ។ ឆ្លៀតក្នុងឱកាសនោះលោក ហាក់ ឡេងប្រធានអនុសាខាកាកបាទក្រហមស្រុក និងជាអភិបាលស្រុក បានថ្លែងអំណរគុណ ចំពោះ ព្រះគ្រូ ហៀន ដើង ព្រះចៅអធិការវត្តគិរីបូទុម ហៅវត្តតាអុកដែលតែងតែជួយឧបត្ថម្ភទាំងផ្នែកសម្ភារ និងកម្លាំងកាយចិត្ត មកដល់អនុសាខាកាកបាទក្រហមស្រុកជារឿយៗកាកបាទក្រហមស្រុក សូមប្រគេនពរ ជូនចំពោះព្រះគ្រូចៅអធិការវត្ត សូមមានព្រះសុខភាពល្អនិងគង់ជាម្លប់ដល់ពុទ្ធបរិស័ទតរៀងទៅ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

================

ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃកោរ

ខែកក្កដា 27, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    09/06/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្តីពី ការវិភាគមុខងារ ដើម្បីកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នា មុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

  • ហេង គីមឆន/
    09/06/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្ញើសារលិខិតចូលរួមមរណទុក្ខ ជូនក្រុមគ្រួសារសពលោក ផៃ សែងថង សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    09/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសូមហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ