រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឃៀង យិង មេឃុំអណ្តូងទឹក និងជាប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ តំណាងនាយកសាលាបឋមសិក្សាទាំង៤ សរុប២០នាក់ស្រី០២នាក់ ក្រោមរបៀបវារះដូចខាងក្រោម៖
- បើកកិច្ចប្រជុំ និងមតិស្វាគមន៍
- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម
១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២ ប្រចាំខែកក្កដា ឆ្នាំ២០២២
២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកដំបូង អាណត្តិទី៥ ប្រចាំខែមិថុនា
៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែកក្កដា ឆ្នាំ២០២២
៤/.របាយការណ៍របស់
- គ.គ.ន.ក ឃុំ
- ភូមិទាំង៧
- នាយកសាលាបឋមសិក្សាទាំង៤
- ប៉ុស្តិ៍នគរបាលរដ្ឋបាល
- សហគមន៍តំបន់ការពារធម្មជាតិ
- សហគមន៍នេសាទ
៥/.ការអនុវត្តការងារ នឲងទិសដៅបន្ត៖
- អនុវត្តការងារបន្តក្នុងមូលដ្ឋាន
- បញ្ហាផ្លូវខូចតាមភូមិ
- ផ្សព្វផ្សាយពីការការពារ នៃជម្ងឺកូវិដ-១៩ (បន្តជម្រុញឲ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង)
៦/.បញ្ហាផ្សេងៗ
៧/.មតិបូកសរុប និងបិទអង្គប្រជុំ
ប្រភពៈរដ្ឋបាលឃុំអណ្ដូងទឹក
-------------------------------
ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២
July 25, 2022