/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធ។

លោកជំទាវអភិបាលខេត្ត សូមសមាជិកអោយអង្គប្រជុំទាំងអស់អនុវត្តតាមគោលការណ៍ នៃកម្មសិទ្ធិលើសមាហរណកម្មបុគ្គលិកនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធានានឹងគោរពបាននូវគោលការណ៍សំខាន់ៗរួមមាន :
-ធានានូវគោលការណ៍ប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត និងសមធម៌
-ធានានូវប្រយោជន៍នានារបស់បុគ្គលិកដូចជា ក្របខ័ណ្ឌ ឋានន្តរស័ក ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ
-ធានានូវនិរន្តរភាពការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការផ្តល់សេវានានាទាំងក្នុងដំណាក់កាលធ្វើសមាហរណកម្ម និងក្រោយពេលធ្វើសមាហរណកម្ម
-ធានាថាមន្ត្រីជំនាញនៃវិស័យនីមួយៗត្រូវបានធ្វើសមាហរណកម្មទេក្នុងការិយាល័យដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ជាមួយគណៈបញ្ជាការឯកភាពខេត្តកោះកុង

  • ហេង គីមឆន/
    31/08/2026

    លោកឧត្ដមសេនីយ៍​ទោ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង ដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    31/08/2026

    លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ

  • ហេង គីមឆន/
    31/08/2026

    ពន្ធនាគារខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦

  • ហេង គីមឆន/
    31/08/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់​ លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ យីត ស៊ិនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត (zoom)។