/ / / /

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង។

ក្រុមកីឡាករ និងក្បួនប្រណាំងកង់ពិភពលោកថ្ងៃទី២ បានចេញដំណើរពីរង្វង់មូលវិថី សាយ ភូថង ឆ្ពោះទៅកាន់កំពូលភ្នំបូកគោហើយ

(កោះកុង)៖ ថ្ងៃទី២ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលមានក្រុមកីឡាករជាតិ-អន្តរជាតិប្រមាណ ២០០នាក់ បាននិងកំពុងចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នៃស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីឆ្ពោះទៅកំពូលភ្នំបូកគោ នៃស្រុកទឹកឈូ ខេត្តកំពត ក្នុងរយៈចម្ងាយប្រមាណ ១៧២.៥គីឡូម៉ែត្រ​ ដោយគ្រោងទៅដល់គោលដៅនៅវេលាម៉ោង ៤-៥ល្ងាចនេះ។

ភ្នំបូកគោ ជាភ្នំមួយដែលខ្ពស់គួរសមដែរ ដែលតម្រូវឱ្យក្រុមកីឡាកររឹតតែខំប្រឹងដំឡើងកម្លាំងជើងធាក់ឡើង ដើម្បីដណ្ដើមបានជោគជ័យ។

មុនចាប់ផ្ដើមបាញកាំភ្លើងចេញដំណើរ ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច ក្រុមកីឡាករជាតិ-អន្តរជាតិ ក្រុមការងាររៀបចំព្រឹត្តិការណ៍ទាំងអស់គ្នា បានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ដអ្នកដែលបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់បាក់រលំអគារ នៅខេត្តកែប រយៈពេល១នាទីផងដែរ។

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង។

បើតាមឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា បន្ទាប់ពីចប់ការប្រកួតដំណាក់កាលទី១ ពីរមណីយដ្ឋានតារាសាគរទៅបញ្ចប់នៅទីរួមខេត្តកោះកុង កាលពីម្សិលមិញ គណៈកម្មការរៀបចំរៀបចំ UCI ក៏បានធ្វើការប្រជុំវាយតម្លៃរួមមួយដែរ ដោយគណៈកម្មការបច្ចេកទេស UCI បានធ្វើការកោតសរសើរ ទោះមានចំណុចខ្វះខាតបន្ដិចបន្ដួចពាក់ព័ន្ធនឹងការជិះរបស់កីឡាករ និងក្បួនរថយន្ដអមក្ដី ដោយសារនេះជាការរៀបចំលើកដំបូង។

ប៉ុន្ដែជារួមមន្ដ្រីបច្ចេកទេស UCI បានវាយតម្លៃការប្រកួតដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ ព្រោះមានការចូលរួមសហការបានល្អពីប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ពិសេសមានការយកចិត្តទុកដាក់របស់លោក ឯកឧត្តម ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងជាដើម។

ទន្ទឹមជាមួយគ្នាឯកឧត្តមក៏បានស្នើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋបន្ដចូលរួមសហការ និងគាំទ្រឲ្យបានច្រើនបន្ថែមទៀត សម្រាប់ការប្រកួតដំណាក់កាលទី២ ពិសេសប្រជាពលរដ្ឋនៅលើដងផ្លូវពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ខេត្តកោះកុង កាត់តាមស្រុកស្រែអំបិល ឃុំវាលរេញ ខេត្តព្រះសីហនុ រហូតដល់កំពូលភ្នំបូកគោ នៃខេត្តកំពត ដើម្បីបង្ហាញពីការស្វាគមន៍ និងអបអរសាទរ ចំពោះកីឡាករជាតិ-អន្ដរជាតិ ក៏ដូចជាក្បួនព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ។

នៅពេលទៅដល់កំពូលភ្នំបូកគោ ក្រុមកីឡាករ និងក្រុមការងាររៀបចំព្រឹត្តិការណ៍នឹងសម្រាកនៅទីនោះមួយយប់ មុនបន្តប្រកួតនៅថ្ងៃទី៣ ដែលនឹងចាប់ផ្ដើមចេញដំណើរពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅខេត្តកែប ដែលជាទីបញ្ចប់នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ តាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា រយៈពេល៣ថ្ងៃនេះ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/09/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អាជ្ញាធរភូមិទាំងបួន គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តអម្ពវ័ន ហៅវត្តទួលគគីរ ធ្វើពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ប្រជាពលរដ្ឋក្នុងឃុំទួលគគីរទាំងមូល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រគេនចង្ហាន់ព្រះសង្ឃក្នុងថ្ងៃឧបោសថ និងបានរួមគ្នាប្រលែងក្តាមថ្មចូលទៅក្នុងព្រែកក្បែរបរិវេណវត្ត ដែលស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យពេទ្យបង្អែកខេត្តកោះកុង បានសហការគ្នាធ្វើការព្យាបាលដោយវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួនពីរករណី

  • ហេង គីមឆន/
    26/09/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅ កម្ពស់ពីរជាន់ (EO, E1) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញសួរសុខទុក្ខ ប្រកេនចង្ហាន់ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃចំនួនពីរអង្គ ដែលមានអាពាធ និងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • មន្ទីរផែនការ/
    26/09/2026

    មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦