ស្រុកកោះកុង៖ ថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ណង សាំងសារិន មេភូមិ១ នៃឃុំកោះកាពិ បាននាំយកថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀលគត់) របស់ លោក ងួន គ្រី ដែលជាសប្បុរសជន ផ្តល់ជូនតាមរយៈ លោក រស់ សូនី ប្រធានប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងពិការជើងដើពុំរួច ឈ្មោះ អឿ ចាន់ថុល រស់នៅភូមិ១ (ចំណុចឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ