នាងខ្ញុំ និងក្រុមគ្រួសារ តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន សិប្បករ អាជីវិករ និងប្រជាពលរដ្ឋខេត្តកោះកុង ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម សូមលើកហត្ថបួងសួង និងសំដែងនូវការគោរពដឹងគុណ និងកោតសរសេីរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ និងស្នាដៃដ៏ធំធេងនានារបស់លោកព្រឹទ្ធាចារ្យ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងការកសាងប្រទេសជាតិ។
លោកព្រឹទ្ធាចារ្យ ពិតជាបិតាម្នាក់ប្រកបដោយព្រហ្មវិហាធម៌ អប់រំ ណែនាំប្រដៅទូន្មានកូនចៅបានយ៉ាងល្អប្រសេីរគួរជាទីគោរព ស្រឡាញ់ ស្ញប់ស្ញែង និងជាទីនឹករលឹកដិតដានដកជាប់ក្នុងក្រអៅបេះដូងជានិច្ច ដែលគ្មានថ្ងៃបំភ្លេចបានឡើយ។