រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំគណ:បញ្ជាការឯកភាពស្រុក បានចុះពិនិត្យទីតាំងដីមួយកន្លែងរបស់ឈ្មោះ ស សុខា ដែលត្រូវបានប្រជាពលរដ្ឋសាងសង់ខ្ទមអនាធិបតេយ្យ និងធ្វើឡត៍ដុតធ្យូង

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំគណ:បញ្ជាការឯកភាពស្រុក បានចុះពិនិត្យទីតាំងដីមួយកន្លែងរបស់ឈ្មោះ ស សុខា ដែលត្រូវបានប្រជាពលរដ្ឋសាងសង់ខ្ទមអនាធិបតេយ្យ និងធ្វើឡត៍ដុតធ្យូង ដែលស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកអធិការរងនគរបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិចាំយាម ក្រោយពីដឹកនាំកម្លាំងចុះពិនិត្យទីតាំងដីជាក់ស្តែងឃើញថា គ្រួសារដែលបានសាងសង់ខ្ទមអនាធិបតេយ្យ និងឡត៍ដុតធ្យូងមាន៖
១. ឈ្មោះ អ៊ុន នាង និងប្រពន្ធឈ្មោះ វ៉ាន់ លី ២ .ឈ្មោះ ឯម រឿន និងប្រពន្ធឈ្មោះ ចាន់ រ៉ា ៣. យ៉ន សុភ័ក្រ និងប្រពន្ធឈ្មោះ រ៉េត ស្រីមុំ ៤. ឈ្មោះ ប៊ុន ភាព និងប្រពន្ធឈ្មោះ ស៊ឹម ស្រីមួយ ឈ្មោះដែលបានរៀបរាប់ខាងលើ ប្រកបមុខរបរដុតធ្យូងចំនួន ៧ឡត៍ តាមការរៀបរាប់បានអោយដឹងថាអ្នកទាំងបួនគ្រួសារ មានអាសយដ្ឋានមកពីខេត្តពោធិ៍សាត់ ហើយពិតជាបានមកសាងសង់ខ្ទមនេះមែន អ្នកដែលអោយសង់នោះមានឈ្មោះ អ៊ុំ ឈួង នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ការដែលពួកគាត់សង់ខ្ទមនេះគឺមិនមែនចង់បានដីទេ គឺពួកបានទិញផ្ទះល្វែង របស់ឈ្មោះ ឈាវ គឹមឃាន់ តែមិនទាន់ហើយ ទើបសង់ខ្ទមនៅបណ្តោះអាសន្នបែបនេះ លោកអភិបាលរងស្រុក បានណែនាំអោយពួកគាត់រុះរើខ្ទមចេញ ព្រោះដីនេះវាជាដីមានម្ចាស់រួចហើយ ក្រោយពីបានប្រាប់ និងណែនាំដល់ពួកគាត់ខាងលើហើយពួកគាត់ ក៏បានយល់ព្រម និងបានសន្យាជាមួយក្រុមការងារថា និងរុះរើចេញក្នុងរយ:ពេល ១០ ថ្ងៃខាងមុខទៀត ។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២
វេលាម៉ោង ៩.០០នាទីព្រឹក

អត្ថបទទាក់ទង