ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ បានចូលរួមសិក្សាលទ្ធភាពគម្រោងសាងសង់ស្ពានថ្ម ០១កន្លែង នៅចំណុចកោះមូល និងសាងសង់ផ្លូវបេតុងមានជើងចំនួន ០១កន្លែង នៅភូមិ១(ឡាំដាំ) ឃុំកោះកាពិ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិការដ្ឋបាលឃុំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីភូមិ១(ឡាំដាំ) ទៅកាន់ភូមិ២(កោះកាពិ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។