លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំ ចុះឃាត់រថយន្ដដឹកដីមួយកន្លែង ស្ថិតនៅចំណុចដីសហគមន៍នេសាទជ្រោយស្វាយ ភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះក្រុមកាងាបានណែនាំដល់តំណាងសហគមន៏ឲ្យផ្អាកការចាក់បំពេញអាចម៍ដី ជាបណ្ដោះអាសន្ន និងបានការណែនាំឲ្យមកសូមច្បាប់អនុញ្ញាតពីរដ្ឋបាលស្រុកជាមុនសិន ពេលទទួលបានច្បាប់អនុញ្ញាត ទើបអាចចាក់បំពេញអាចម៍ដីបន្តបាន។
ថ្ងៃសៅរ៍ ១១ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ June 25, 2022