រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងដីកា ស្ដីពីការកំណត់ប្រតិទិន និងទីកន្លែងនៃកិច្ចប្រជុំសម្រាប់រយ:ពេល១២ខែ ឆ្នាំទី៤ អាណត្តិទី៣ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញាលើកទី៣៧ របស់ក្រុប្រឹក្សាស្រុកមណ្ឌលសីមា
៤.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងប្រធានបទ និងទីកន្លែង កាលបរិច្ឆេទ និងសមាសភាពចូលរួម សម្របាប់ប្រារព្ធពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២២
៥.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែមិថុនា ឆ្នាំ២០២២
៦.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២២
៧.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែមេសា ឧសភា និងមិថុនា ឆ្នាំ២០២២
៨.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២
វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង