កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការដែនជម្រកសត្វព្រៃពាមក្រសោប បានសហការជាមួយគម្រោងអភិរក្សខ្លាត្រី ដើម្បីចុះល្បាតដូរថ្មកាំមេរ៉ាស្វ័យប្រវត្តិ និងសិក្សាស្រាវជ្រាវពីការប្រមូលផលក្តាម នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប រយៈពេល៧ថ្ងៃ បានសម្ភាសប្រមូលទិន្នន័យសង្គម (ចំនួន៣ឃុំ)
១.ឃុំពាមក្រសោប
២.ឃុំកោះកាពិ
៣.ឃុំជ្រោយប្រស់
ព្រមទាំងបានធ្វើការដូរថ្មកាំមេរ៉ាសរុបចំនួន០៨កាំមេរ៉ា ។