រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង

ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចាត់តាំងពី លោកអភិបាល លោក ណឹម ភិរម្យ  អភិបាលរងស្រុកកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង។   

អត្ថបទទាក់ទង