លោក សាយ ហេង ជំទប់ទី១ ឃុំកោះស្តេច បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យតាមដងផ្លូវ ស្ថិតនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ លោកជំទប់ទី១ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងតាមខ្នងផ្ទះអំពីការទុកដាក់សំរាម ការញែកសំរាម ការទុកដាក់សម្ភារលើដងផ្លូវ ដើម្បីលើកកម្ពស់សុខភាព អនាម័យ និងសណ្ដាប់សាធារណៈឱ្យមានភាពល្អប្រសើរនៅក្នុងភូមិ។
ថ្ងៃអង្គារ ៧ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ June 21, 2022