លោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំភ្ញីមាស ស្រុកគិរីសាគរ បានដឹកនាំកម្លាំងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិតានី ភ្ញីមាស បោះទង់ជាតិ ទង់សាសនា កាត់ស្មៅ រើសសំរាមតាមវិថីសាយភូថង ដើម្បីចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំ និងអបអរសាទរពិធីប្រណាំងកង់ពិភពលោក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ចេញដំណើរ ពីក្រុមហ៊ុន យូញៀន កាត់តាមផ្លូវកូនកុកឆ្ពោះឆ្លងកាត់ទៅទីរួមខេត្តកោះកុង។