/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំប្រជុំគណៈអភិបាល ដើម្បីពិនិត្យលទ្ធផលការងារ និងលើកផែនការសម្រាប់អនុវត្តបន្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញដឹកនាំប្រជុំគណៈអភិបាល ដើម្បីពិនិត្យលទ្ធផលការងារ និងលើកផែនការសម្រាប់អនុវត្តបន្ត។

លោកជំទាវអភិបាលខេត្ត បានស្ដាប់របាយការណ៍របស់គណៈអភិបាល ដែលបានអនុវត្តកន្លងមក និងការលើកផែនការអនុវត្តបន្តរបស់គណៈអភិបាលស្របតាមតួនាទី និងភារកិច្ច ដើម្បីចូលរួមក្នុងការដោះស្រាយនូវរាល់បញ្ហានានា ដែលកើតមានឡើងនៅក្នុងខេត្តកោះកុង និងបន្តកិច្ចសហការជាមួយនិងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីអោយរដ្ឋបាលខេត្តអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងយើង។ ជាមួយគ្នានេះដែរ លោកជំទាវ សូមអោយគណៈអភិបាល បន្តដឹកនាំ ជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការរៀបចំប្រណាំងកង់ពិភពលោកនាថ្ងៃទី៤ ខែមករា និងរៀបចំប្រារព្ធពិធីទិវាជ័យជំនះ៧មករា នាពេលខាងមុខ អោយបានទទួលបានជោគជ័យ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/09/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង ជាផ្ទះលេខរៀងទី១១  ដែលបានផ្ដួចផ្ដើមសាងសង់ជូនគ្រួសារចាស់ជរា ពិការ ខ្វះទីជម្រកឈ្មោះ សេន ណូ  អាយុ៦៥ឆ្នាំ រស់នៅជាមួយកូនស្រីពិការ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    01/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ក្រុមអ្នកសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/09/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក  បានចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងឯកឧត្តម អាយ ខន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧

  • រដ្ឋបាលស្រុកកោះកុង/
    01/09/2026

    ពិធីសំណេះសំណាល និងសួរទុក្ខប្រជាពលរដ្ឋភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង​ ខេត្តកោះកុង​

  • រដ្ឋបាលស្រុកថ្មបាំង/
    01/09/2026

    លោកវរសេនីយ៍ត្រី យ៉ែម វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីជ្រុំ បានដឹកនាំកម្លាំងប៉ុស្តិ៍ បានចេញល្បាតនៅក្នុងមូលដ្ឋាននិងចុះជួបជាមួយក្រុមប្រឹក្សាឃុំដើម្បីសម្រង់ពត៌មានបញ្ហាបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងឃុំឬស្សីជ្រុំ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/09/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន