រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះស្រង់ទិន្នន័យរាប់ចំនួនចរាចរយានយន្តលើខ្សែផ្លូវចំនួន ១ ខ្សែរ នៅក្នុង ឃុំបឹងព្រាវ ភ្ជាប់ទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ លោក ពូន សុខហឿន និង លោក ទិត្យ សុភាព បានចុះស្រង់ទិន្នន័យរាប់ចំនួនចរាចរយានយន្តលើផ្លូវ បឹងព្រាវ ភ្ជាប់ទៅ ជ្រោយស្វាយ ឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ចុះសិក្សារាប់ចំនួនចរាចរយានយន្ត នៅលើដងផ្លូវ និងធ្វើការត្រួតពិនិត្យស្ថានភាពផ្លូវសម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវគ្រួសក្រហមទៅជាផ្លូវកៅសូ នៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី​(AIIB) សម្រាប់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ៕

អត្ថបទទាក់ទង