លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្តេច បានដឹកនាំសិស្ស ឈ្មោះ ចេង ម៉េងឡាយ ភេទប្រុស ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រឡងសិស្សពូកែ ថ្នាក់ខេត្ត លេីមុខវិជ្ជាគណិតវិទ្យា មកចូលរួមពិធីសំណេះសំណាល ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងបានផ្តល់ប្រាក់រង្វាន់លេីកទឹកចិត្ត ដល់ប្អូនៗដែលបានប្រឡងជាប់ជ័យលាភីជាសិស្សពូកែផងដែរ។
ថ្ងៃចន្ទ ៧ កើត ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២