លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកំលាំង និងក្រុមការងារស្រុក ឃុំ ភូមិ និងដោយមានការចូលពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យទីតាំងទឹកដក់នៅលើផ្លូវ នៅចំណុចអន្តោប្រវេសន៍,មុខរោងច្រក ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ជាលទ្ធផលឃើញថា មន្ទីរសាធារណការ និងដឹកជញ្ជូនបានយកគ្រឿងចក្រមកកាយដីដើម្បីរំដោះទឹកលិចលើផ្លូវជាតិលេខ៤៨ ចេញ ។
ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២
វេលាម៉ោង ២.៣០នាទីរសៀល