រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បន្តយកចិត្តទុកដាក់ចុះជួសជុលថែទាំផ្លូវថ្នល់ជាតិ និងផ្លូវខេត្ត គឺជាការជួយសម្រួលដល់ប្រជាពលរដ្ឋនូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២

១/ បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៣ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៉ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម៤+០០០ ដល់ គ.ម៥+៥០០ ស្ថិតនៅស្រុកស្រែអំបិល

២/ បន្តការងារថែទាំខួបលើផ្លូវខេត្តលេខ១៤៨៥អា សកម្មភាពកៀរសំរួល កិនបង្ហាប់ និងថែមដីល្បាយថ្ម ត្រង់ចន្លោះ គ.ម២០+៥០០ ដល់ គ.ម២៥+៥០០ ស្ថិតនៅស្រុកបូទុមសាគរ

៣/ បន្តការងារថែទាំខួបលើផ្លូវខេត្តលេខ១៤៨៥អា សកម្មភាព បាញ់កៅស៊ូ CSS1 (Prime Coat) ចន្លោះ គ.ម២៨+៦០០ ដល់ គ.ម៣០+៦០០ ស្ថិតនៅស្រុកបូទុមសាគរ

៤/ បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៩អា សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៉ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម០+៧៥០ ដល់ គ.ម១+៥០០ ស្ថិតនៅស្រុកមណ្ឌលសីមា៕

ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖

  • App Store: https://roadcare.mpwt.gov.kh/ios
  • Play Store: https://roadcare.mpwt.gov.kh/android"

អត្ថបទទាក់ទង