លោក ឃឹម សានិត ជំទប់ទី១ ឃុំទួលគគីរ តំណាង លោកស្រី គឹម សុខេម មេឃុំ បានដឹកនាំសមាជិកគណៈកម្មា ធិការ គ.ក.ន.ក ឃុំ ដោយមានការសហការចូលរួមពី គណៈកម្មាធិការ ស.ស.យ.ក ស្រុកមណ្ឌលសីមា បាននាំយក ថវិកាសរុបចំនួន ១,០៥០,០០០រៀល ជួយឧបត្ថម្ភដល់ស្រ្តីឈ្មោះ លឹម ថេត អាយុ ៤១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ដែលទើបសម្រាលកូនរួច ហើយកូននោះទទួលមរណភាពដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងន់ធ្ងរ ។
ថវិកាឧបត្ថម្ភ ១,០៥០,០០០រៀល នោះ បានមកពី:
១.ថវិកា គ.ក.ន.ក ឃុំ ១០០,០០០រៀល
២.លោកស្រី គឹម សុខេម ៤០,០០០រៀល
៣.លោក ឃឹម សានិត ៥០,០០០រៀល
៤.លោក ស៊ិន លី ២០,០០០រៀល
៥.លោកស្រី គឹម សុខុម ១០,០០០រៀល
៦.គណៈកម្មាធិការ ស.ស.ស.យ ស្រុកមណ្ឌលសីមា ២០០,០០០រៀល
៧.លោក ប្រាក់ ឌីណា ៦០,០០០រៀល
៨.លោក ជា ចាន់ពុទ្ធារិទ្ធ ៤០,០០០រៀល
៩.លោក វង ចន ២០,០០០រៀល
១៩.លោក ណើយ សំសាក់ ៦០,០០០រៀល
១០.លោកស្រី ឃិត ស៊ីនួន ៥០,០០០រៀល
១១.លោកស្រី សឺន ដាវី ៥០,០០០រៀល
១២.លោក សួស ស៊ីថាន ៤០,០០០រៀល
១៣.លោក ឃឹម សាណេ ៥០,០០០រៀល
១៤.លោក ជា ឧត្តម ២០០,០០០រៀល
១៥.លោក សំឃិត ឡាវី ២០,០០០រៀល
១៦.លោកស្រី ងួន ស្រីមុំ ៤០,០០០រៀល
ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២