លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែ មួយ បានចូលរួមជាមួយមន្រ្តីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដោយសហការការងារជាមួយមន្រ្តីរបស់រដ្ឋបាលខេត្ត ចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានចំនួន ០៤មូលដ្ឋាន ។
ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់ប្រេងរបស់ស្ថានីយប្រេងខាងលើ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន ។
ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២
វេលាម៉ោង៩:០០នាទីព្រឹក