ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្ត និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយទទួលបានលទ្ធផល បានត្រួតពិនិត្យយានយន្តសរុបចំនួន ២៥គ្រឿង ត្រឹមត្រូវចំនួន ២៥គ្រឿង។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕








