ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក លាង សាម៉ាត ជំទប់ទី២ ឃុំ និងលោក ខឹម ភុនសុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកជន បង្គោលស្ត្រី និងកុមារឃុំ បានឧបត្ថម្ភ អង្ករ ៥០ kg នឹងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់គ្រួសារ លោកស្រី មាស សុផារី ភេទ ស្រី អាយុ ៣៧ ឆ្នាំ មានជីវភាពក្រីក្រ ដែលមានទីលំនៅ ចំនុចវាលតាភូ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង នៅសាលាឃុំត្រពាំងរូង។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង