រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង ដឹកនាំបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមេសា និងលើកទិសដៅបន្តខែឧសភា ឆ្នាំ២០២២

ស្រុកកោះកុង ៖ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក)​ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៥នាក់ ស្រី ០៦នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ទន្ទឹមជាមួយគ្នានោះ លោកស្រីប្រធាន បានណែនាំដល់សមាជិកគ.ក.ស.ក ជាពិសេសគ.ក.ន.ក ឃុំទាំង៤ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ

អត្ថបទទាក់ទង