រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ ឆ្នាំទី១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រោមអធិបតីលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ ឆ្នាំទី១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាស្រុក នៃរដ្ឋបាលស្រុកបូទុមសាគរ ក្រោមអធិបតីលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី គណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធានអនុប្រធាន ការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ មេឃុំ ជំទប់ឃុំ និងមន្ត្រីរាជការសាលាស្រុក។
របៀបវារៈនៃកិច្ចប្រជុំ
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ៧
-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៦
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែធ្នូ ឆ្នាំ២០១៩
-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តី ព្រាងសៀវភៅផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ(២០១០-២០២៤)
-របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការក្រុមប្រឹក្សាស្រុកទាំងបី
-បញ្ហាផ្សេងៗ

អត្ថបទទាក់ទង