លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន២០០.០០០រៀល មានអង្ករ០២បាវ ស្មើ១០០គ.ក ទឹកស៊ីអ៉ីវ០១យួរ មីម៉ាម៉ា១៥កេស ត្រីខ០២យួរ ស្ករស១០កគ.ក តែ២០កញ្ចប់ ទឹកដោះគោ២០កំប៉ុង ទឹកត្រី០៥កេស ទឹកភេសជ្ជះ១០យួរ ទឹកផ្លែឈើ០៣កេស ទឹកសុទ្ធ ៥០យួរ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមាសម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា ។
ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២