លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានផ្ដល់បទសម្ភាសន៍ជា មួយទូរទស្សន៍ BTV ស្ដីពីវឌ្ឍន៍ភាព នៃការស្ថាបនាស្ពានបេតុង ជំនួសស្ពានដែកបាឡេដែលមានសភាពចាស់ទ្រុធទ្រោម ប្រវែងប្រហែល ១២២ម៉ែត្រ ទទឹង ៩ម៉ែត្រកន្លះ នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជាឣំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជាកាដូដ៏វិសេសវិសាលបំផុត ដល់ប្រជាពលរដ្ឋក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង (ឣ្នកទទួលខុសត្រូវស្ថាបនាសាងសង់ អ្នកឧកញ៉ា លី យ៉ុងផាត់) ។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២