រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្តីទីស្រុកកោះកុង និងជាអនុប្រធាន​គណៈកម្មការ​រៀបចំត្រពាំងរូងសង្រ្កាន្ត បានដឹកនាំគណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំសង្រ្កាន្ត ចុះរៀបចំតុបតែងទីតាំងសង្ក្រាន្ត នៅ​វត្តរូងគីរីសត្ថារាម (ហៅវត្តត្រពាំងរូង)​

ស្រុកកោះកុង ៖ព្រឹកថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលស្តីទី និងជាអនុប្រធាន​គណៈកម្មការ​រៀបចំត្រពាំងរូងសង្រ្កាន្ត បានដឹកនាំគណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំសង្រ្កាន្តចុះពិនិត្យទីតាំង ដើម្បីកំណត់តំបន់លេងល្បែងប្រជាប្រិយ និងរៀបចំតុបតែងទីតាំងសម្រាប់ការត្រៀមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

សមាសភាពចូលរួម​លោក លោកស្រីអនុប្រធាន​អនុគណៈកម្មការ អធិការដ្ឋាន​នរគបាលស្រុក​ តំណាងឃុំត្រពាំងរូង ស.ស.យ.ក.ស្រុកកោះកុង និង​ព្រះចៅអធិការវត្ត​រូងគីរីសត្ថារាម​(ហៅវត្តត្រពាំងរូង) យុវជន​ស.ស.យ.ក.ស្រុកកោះកុង និង​យុវជនកាកបាទក្រហម​។​

អត្ថបទទាក់ទង