ស្រុកកោះកុង ៖ព្រឹកថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលស្តីទី និងជាអនុប្រធានគណៈកម្មការរៀបចំត្រពាំងរូងសង្រ្កាន្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការរៀបចំសង្រ្កាន្ត ដើម្បីកំណត់ពីចំនួនល្បែងប្រជាប្រិយ និងតំបន់លេងល្បែងប្រជាប្រិយ សម្រាប់ការៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមលោក លោកស្រីអនុប្រធានអនុគណៈកម្មការ តំណាងឃុំត្រពាំងរូង ស.ស.យ.ក.ស្រុកកោះកុង យុវជនស.ស.យ.ក.ស្រុកកោះកុង និងយុវជនកាកបាទក្រហមកម្ពុជា។