ស្រុកកោះកុង ៖ថ្ងៃសៅរ៍ ៨ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ និងជាអនុប្រធានគណៈកម្មការរៀបចំតុបតែង ត្រពាំងរូងសង្រ្កាន្ត បានដឹកនាំសមាជិកអនុគណៈកម្មការ និង ស.ស.យ.ក.ស្រុកកោះកុង សហការជាមួយកម្លាំងអធិការដ្ឋាននរគបាលស្រុក ចុះពិនិត្យទីតាំង ដើម្បីកំណត់តំបន់លេងល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្តសម្រាប់ការលេងទឹក និងការសាកល្បងបាញ់ទឹកក្នុងការត្រៀមលក្ខណៈទុកជាមុន សម្រាប់ការត្រៀមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។
សមាសភាពចូលរួមលោក លោកស្រីអនុប្រធានអនុគណៈកម្មការ អធិការដ្ឋាននរគបាលស្រុក តំណាងឃុំត្រពាំងរូង ស.ស.យ.ក.ស្រុកកោះកុង និងព្រះចៅអធិការវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង)