ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោកស្រី ណៃ ស្រីអូន ជំទប់ទី២ ឃុំជ្រោយប្រស់ បានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ស្តីពីការកំណត់ប្រតិទិន និងតែងតាំងក្រុមការងារចែកប័ណ្ណព័ត៌មានដល់ប្រជាពលរដ្ឋតាមបណ្តាភូមិទាំង២ នៃឃុំជ្រោយប្រស់ នៅស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំជ្រោយប្រស់ ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់