ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោក អុឹង គី សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ស្តីពីការកំណត់ប្រតិទិន និងតែងតាំងក្រុមការងារចែកប័ណ្ណព័ត៌មានដល់ប្រជាពលរដ្ឋតាមបណ្តាភូមិទាំងបី នៃឃុំកោះកាពិ នៅស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំកោះកាពិ ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ