/ / /

អនុសាខាកាកបាទក្រហមស្រុកកោះកុងដឹកនាំដោយលោកស្រី អ៉ិន សុភី អនុប្រធានអនុសាខា និងលោក លោក អឹុង ទូច អនុប្រធានកិត្តិយស ចូលរួមជាមួយគណៈកម្មារធិការពិគ្រោះយោបល់ស្រ្តី និងកុមារស្រុកកោះកុង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតឈ្មោះ ហែម ស្រីគូ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដែលសម្រាលបានកូនឈ្មោះ នាត ពិសី និងនាំយកថវិកាចំនួន ៥០ ដុល្លារ

អនុសាខាកាកបាទក្រហមស្រុកកោះកុងដឹកនាំដោយលោកស្រី អ៉ិន សុភី អនុប្រធានអនុសាខា និងលោក លោក អឹុង ទូច អនុប្រធានកិត្តិយស ចូលរួមជាមួយគណៈកម្មារធិការពិគ្រោះយោបល់ស្រ្តី និងកុមារស្រុកកោះកុង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតឈ្មោះ ហែម ស្រីគូ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដែលសម្រាលបានកូនឈ្មោះ នាត ពិសី និងនាំយកថវិកាចំនួន ៥០ ដុល្លារ។

នាឱកាសនោះលោកស្រីអនុប្រធានអនុសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ជាមួយគ្នានោះផងដែរក្រុមការងារ ក៏បានណែនាំអោយបងស្រីយកកូនទៅចាក់ថ្នាំបង្ការជម្ងឺផ្សេងៗអោយបានទៀងទាត់ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យឯកទេស ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/09/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការរងផែនការងារធនធានមនុស្ស និងលោក​វរសេនីយ៍ឯក​ អ៊ុក​ សាលី​ នាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    01/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកលោកស្រីមាជិកក្រុមប្រឹក្សាឃុំ បានញ្ជើញចូលរួមជាមួយ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណ:អភិបាលស្រុកកោះកុង បានចុះចែកអំណោយនៅភូមិព្រែកអង្គុញ ។

  • រដ្ឋបាលស្រុកថ្មបាំង/
    01/09/2026

    រដ្ឋបាលឃុំប្រឡាយ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ បើកកិច្ចប្រជុំ ស្តីពីការ ស្រង់សម្រង់នគរបាល និងសហគមន៍

  • រដ្ឋបាលស្រុកបូទុមសាគរ/
    01/09/2026

    លោក ពេជ្រ សិលា អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើរដ្ឋបាល និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ នៅតាមផ្ទះសំណាក់ រីស៊ត នៅក្នុងភូមិសាស្រ្តឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ​ ចំនួន​ ០៦ទីតាំង​

  • ហេង គីមឆន/
    01/09/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង ជាផ្ទះលេខរៀងទី១១  ដែលបានផ្ដួចផ្ដើមសាងសង់ជូនគ្រួសារចាស់ជរា ពិការ ខ្វះទីជម្រកឈ្មោះ សេន ណូ  អាយុ៦៥ឆ្នាំ រស់នៅជាមួយកូនស្រីពិការ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    01/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ក្រុមអ្នកសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស