ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ៧ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ដោយមានការចាត់តាំងពី លោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងលោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំយុវជន និងយុវជនស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាម៉ោងលើស និងគ្រូអប់រំក្រៅប្រព័ន្ធ នៅមន្ទីរមុខងារសាធារណៈខេត្តកោះកុង