រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានចូលរួមសួរសុខទុក្ខកុមារីរងគ្រោះដោយការចាប់រំលោភកន្លងទៅ ចំនួន ០២នាក់ នៅចំណុចក្រោមស្ពាន ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទីព្រឹក លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំរួមមាន: លោក ឡាយ លិក មេភូមិកោះអណ្តែត ,លោក សៅ សុផា អនុភូមិកោះអណ្តែត និងលោក នួន នឿន នាយនគរបាលប៉ុស្តិ៍ បានចូលរួមសួរសុខទុក្ខកុមារីរងគ្រោះដោយការចាប់រំលោភកន្លងទៅ ចំនួន ០២នាក់ ដឹកនាំដោយលោក គង់ សុមុន្នី ប្រធានការិយាល័យ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងកាយសម្បទាខេត្តកោះកុង នៅចំណុចក្រោមស្ពាន ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ ក្នុងការជួបសួរសុខទុក្ខនេះ ក៏បានឧបត្ថម្ភសំភារៈ និងថវិកា មួយចំនួនរួមមាន:

១. អង្ករ ៥០គីឡូក្រាម

២. មី ១កេះតូច

៣.ទឹកត្រី ១យួរ

៤.ទឹកស៊ីអ៉ីវ ១យួរ

៥.ត្រីខ ១យួរ

៦.ម៉ាស ១ដុំ

៧.ថវិការបស់សហគន៍ទេសចរណ៍ចំនួន ១០០.០០០ រៀល។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង