រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស.២០២២

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំកោះកុងសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស.២០២២។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ត្រៀមរៀបចំនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ដែលរៀបចំនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត វត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។ រដ្ឋបាលខេត្តកោះកុង បានរៀបចំបង្កើតសេចក្តីសម្រេច ត្រូវមានសមាសភាពអនុគណៈកម្មការ ចំនួន ០៦ ចំណុះឱ្យគណៈកម្មការ ក្នុងនោះរួមមាន អនុគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ អនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត អនុគណៈកម្មការល្បែងប្រជាប្រិយ អនុគណៈកម្មការស្រង់ម្ហូបអាហារ ពិពណ៍ និងការប្រគំតន្ត្រី អនុគណៈកម្មការទទួលបន្ទុកកិច្ចការចំណូល ចំណាយ ព្រមទាំងអនុគណៈកម្មការពិធីការផ្នែកសាសនា។ អនុគណៈកម្មការទងអស់ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ធ្វើយ៉ាងណាឱ្យកោះកុងសង្ក្រាន្ត ទទួលបានលទ្ធផលល្អប្រសើរ និងទាក់ទាញការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋឱ្យបានច្រើនកុះករ ព្រមទាំងរក្សាបានគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
ថ្ងៃអង្គារ ៤ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ April 5, 2022

អត្ថបទទាក់ទង