រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំកំលាំងអនុវត្តវិធានរដ្ឋបាល ចុះរុះរើតូបអនាធិបតេយ្យ ដែលបានសាងសង់លើដីតាមបណ្តោយឆ្នេរប៉ាក់ខ្លង

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកំលាំងចុះអនុវត្តវិធានរដ្ឋបាល ចុះរុះរើតូបអនាធិបតេយ្យរបស់ឈ្មោះ ឈុន នី និងឈ្មោះ វ៉ាត សេរីរិទ្ធ ដែលបានសាងសង់លើដីតាមបណ្តោយឆ្នេរប៉ាក់ខ្លងរបស់រដ្ឋបាលស្រុកដែលទុកសម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ក្រោយពីការដឹកនាំកំលាំងចុះរុះរើតូបនេះអស់ប្រហែលជាពីរម៉ោងកន្លះ(ផ្ដើមរុះរើពីម៉ោង ១៥:២០នាទីរសៀល និងបញ្ចប់ការរុះរើនៅម៉ោង ១៧:៣០នាទីល្ងាច) ឃើញថា តូបនេះមានទំហំ ៣x៧ ធ្វើពីឫស្សី ប្រក់កៅស៊ូ ការរុះរើមានដូចជា ជញ្ជាំងឫស្សី,តង់ប្រក់,ទូទឹកកកធំ១ តូច១,ខ្ទះ៣,ឆ្នាំង២,កៅអីធំ៣ តូច៩,កន្ទេល២,តង់ជុំរំ១, ធុងទឹក១,ធុងប៉េត្រូ៣,ទឹកសុទ្ធ២, ពូថៅ ចប ពែល រណា, ពូក ខ្នើយ មុង, គ្រឿងទេសមួយចំនួន,ពោះវៀនកងឡានហែលហែលទឹក២,ចង្ក្រានធ្យូងអាំងសាច់១,ស្បែកជើងកវែវ១គូរ, កៅអីដែក២ ហើយម្ចាស់តូបបានមកជួបសារភាពហើយសុំទោស ហើយការរុះរើមានភាពរលូនដោយមិនមានការរារាំងពីម្ចាស់តូបឡើយ ។
ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២

អត្ថបទទាក់ទង