រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកជំងឺ ចំនួន ៥នាក់ ស្រី ៤នាក់ ដែលអាជ្ញាធរស្រុកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកជំងឺ ចំនួន ៥នាក់ ស្រី ៤នាក់ ដែលអាជ្ញាធរស្រុកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងនោះមានអ្នកជំងឺចំនួន ៤នាក់ ត្រូវពិនិត្យនិងតាមដានជំងឺបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយលោកជំទាវទទួលរាប់រងចំពោះចំណាយហូបចុកប្រចាំថ្ងៃរបស់អ្នកជំងឺនិងអ្នកកំដរ និងករណីកុមារីម្នាក់ទៀត ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធ្វើការវះកាត់ (ឆ្អឹងដៃបាក់ នេះជាលើកទី៣ ហើយសម្រាប់ការព្យាបាល) នៅរាជធានីភ្នំពេញ ដោយលោកជំទាវអភិបាលបានប្រគល់ថវិកា ជូនចំនួនម១លានរៀលសម្រាប់ជាសោហ៊ុយធ្វើដំណើរមនិងស្នាក់នៅហូបចុក របស់កុមារី និងម្តាយ។
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ March 31, 2022

អត្ថបទទាក់ទង