តាមការណែនាំរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីលោកជំទាវ ដល់អ្នកជំងឺមួយចំនួន ដែលអាជ្ញាធរស្រុកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ នូវថវិកាចំនួន ១.០០.០០០រៀល(មួយលានរៀលគត់) ប្រគល់ជូនដល់ម្តាយ កុមារីឈ្មោះ ដែន ជម្ពូរ អាយុ៩ ឆ្នាំ មកពីភូមិប្រលាន ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលកុមារីមានបញ្ហាឆ្អឹងដៃស្តាំ និងត្រូវបានអាជ្ញាធរស្រុកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង បន្ទាប់ពីត្រូវបានពិនិត្យ រកឃើញដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ខកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ កុមារីនេះមានបញ្ហាឆ្អឹងដៃធ្ងន់ធ្ងរដែលត្រូវការព្យាបាលបន្តនៅរាជធានីភ្នំពេញ។
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ March 31, 2022