រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៤ ឆ្នាំទី៣ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោក​ ម៉ុង ឈូ​ សមាជិកក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៤ ឆ្នាំទី៣ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោក​ ម៉ុង ឈូ​ សមាជិកក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោកស្រី​ ទួត​ ហាទីម៉ា អភិបាលរងស្រុក​ លោក​ ជា​ ប៊ុនធឿន​ អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោកមេឃុំព្រែកខ្សាច់ លោក​ជំទប់ទី១ឃុំកោះស្ដេច​ លោកជំទប់ទី១ឃុំភ្ញីមាស ស្មៀនឃុំកោះស្ដេច​ ស្មៀនឃុំភ្ញីមាស លោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច លោកប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ​ លោកនាយកវិទ្យាល័​យកោះស្ដេច លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក​ ចំពោះរបៀបវារ:រួមមាន៖

១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣៣ ឆ្នាំទី៣​ អាណត្តិទី​៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកគិរីសាគរ
៤.ស្ដាប់របាយការណ៍សកម្មភាពគណ:អភិបាលប្រចាំត្រីមាសទី១​ ឆ្នាំ២០២២
៥.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង ប្រតិទិន​ការងារ​ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ​ ឆ្នាំទី៣​ អាណិត្តទី៣
៦.ពិភាក្សាលេីបញ្ហាប្រឈម​ និងផ្តល់ដំណោះស្រាយ
៧.សេចក្ដីផ្សេងៗ
………………………………………………………..

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
March 31, 2022

អត្ថបទទាក់ទង