លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំប្រជុំកម្លាំងប្រជាការពារឃុំ និងបានអញ្ជើញ លោកវរសេនីយ៍ឯក ព្រហ្ម សុវណ្ណី ជាអធិការនៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ជាអធិបតីភាព ក្នុងការផ្សព្វផ្សាយណែនាំដល់កម្លាំងប្រជាការពារអោយយល់ដឹងពី តួនាទីនិងភារកិច្ចរបស់ខ្លួនដូចខាងក្រោម÷
១./ផ្សព្វផ្សាយច្បាប់ស្តីពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច នឹងពិនិត្យលើសកម្មភាពការងារកម្លាំងប្រជាការពារដែលបានអនុវត្តការងារកន្លងមក។
២./ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៤ ស ណ នចុះថ្ងៃទី 16 ខែមីនាឆ្នាំ ២០២២ របស់អគ្គស្នងការដ្ធាននគរបាលជាតិ
ស្ដីពីការពង្រឹងសមត្ថភាពកម្លាំងប្រជាការពារឃុំ។
៣./សេចក្តីផ្សេងៗ
បែងចែកក្រុមប្រជាការពារឃុំ បែងចែករបបអង្គរជូនប្រជាការពារចំនួន៣៥នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ ២០ គីឡូក្រាម សារុង១ អាវឈុត១កំភ្លេ។
សមាសភាពចូលរួមមាន នាយផ្នែក នាយប៉ុស្ដិនគរបាលរដ្ធបាល នាយរងផ្នែក នឹងកម្លាំងប្រជាការពារឃុំ សរុបចំនួន ៣២នាក់ ស្រី ២នាក់។
======================
ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២
March 30, 2022
ប្រភព: រដ្ឋបាលស្រុកគិរីសាគរ