រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ប្រចាំស្នាក់ការល្បាតព្រែកពពេល នៃដែនជម្រកសត្វព្រៃពាមក្រសោប ចុះល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ នៅចំណុចភូមិទួលគគីក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតព្រែកពពេលនៃដែនជម្រកសត្វព្រៃពាមក្រសោប បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាតទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិដោយម៉ូតូចំនួន០៤គ្រឿង និងថ្មើរជើងនៅចំណុចយាមកាលេខ(២៨៩៦១៨-១២៧៩១២២) ដែលស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដកហូតរណាយន្ត (ធន់តូច) ចំនួន០១គ្រឿងដែលម្ចាស់រត់គេចខ្លួនចូលព្រៃចំពោះវត្ថុតាង (រណាយន្ត) បានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកពពេល ។

រៀបរាងដោយកញ្ញា មាស ស្រីល័ក្ខ

អត្ថបទទាក់ទង