រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អគ្គលេខាធិការដ្ឋាន​ គ.ជ.ប​.ជ​ សហការ ជាមួយអង្គការយូនីសេហ្វ​ និងមានការសម្របសម្រួលដោយរដ្ឋបាលខេត្ត​ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារ​ និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស​ និងការរំលោភបំពាន

អគ្គលេខាធិការដ្ឋាន​ គ.ជ.ប​.ជ​ សហការ ជាមួយអង្គការយូនីសេហ្វ​ និងមានការសម្របសម្រួលដោយរដ្ឋបាលខេត្ត​ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារ​ និងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស​ និងការរំលោភបំពាន​ ក្រោមអធិបតីភាព​លោកជំទាវឧត្តមសេនីយ៍ឯក​ វេជ្ជ. ប៉ុណ្ណ​ សំខាន់ អគ្គលេខាធិការ​ គ.ជ.ប.ជ​ និងលោកស្រី​ សុខ​ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត​ តំណាងលោក​ ស្រេង​ ហុង​ អភិបាលរង នៃគណៈអភិបាលខេត្ត​ និងជាប្រធានលេខាធិការដ្ឋាន​ គ.ខ.ប.ជ ដែល​រៀបចំ​ឡើង​នៅ​សាលប្រជុំ​ (ខ)សាលាខេត្ត​កោះកុង​។

វគ្គបណ្ដុះបណ្ដាល​នេះ​ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ​ អំពី៖
១.ស្វែងយល់​ និងអនុវត្តការកំណត់អត្តសញ្ញាណបឋមលើជនសង្ស័យរងគ្រោះ​ ជាពិសេសកុមាររងគ្រោះដោយអំពើជួញដូរមនុស្សអំពើហិង្សាការរំលោភបំពាន​ និងការផ្តល់សេវា
២.ស្វែងយល់​ និងអនុវត្តឯកសារចំនួនបី សម្រាប់មន្ត្រីនៅទីតាំងចត្តាឡីស័ក​ និងអ្នកពាក់ព័ន្ធព្រមទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័ក
៣.ស្វែងយល់ពីការគាំទ្រផ្លូវចិត្តដល់អ្នកធ្វើចត្តាឡីស័កជាពិសេសអ្នកដែលរងគ្រោះដោយអំពើជួញដូរមនុស្ស អំពើហិង្សានិងការរំលោភបំពាន។
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ March 24, 2022

អត្ថបទទាក់ទង