រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរ ចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចភូមិចំការលើ

ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២២ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការ​ល្បាតព្រែកតាអុកនៃឧទ្យានជាតិបុទុមសាគរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងអង្កការសម័ន្ពមិត្តសត្វព្រៃ ​បានធ្វើការល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដល់ចំណុចនិយាមកា (៣២១៤៨០-១២១៧៤០៣) ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ក្រុមការងារបានធ្វើការដកហូតរណាយន្តធុនតូចបានចំនួន ០១គ្រឿង ជារបស់អញ្ញត្តជន ។ បច្ចុប្បន្នវត្ថុតាងខាងលើក្រុមការងារយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកតាអុក ។

អត្ថបទទាក់ទង