ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីដំណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) នៅថ្នាក់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ណឹម ភិរម្យ អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងមានចូលរួមលោកនាយករងសាលាស្រុក ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ និងសមាជិកអចិន្ត្រៃយ៍ គផថ ឃុំទាំងបួន នៃស្រុកកោះកុង សរុបចំនួន ២៤នាក់ ស្រី ០៥នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
គោលបំណងនៃវគ្គផ្សព្វផ្សាយនេះរួមមាន៖
១.ទិដ្ឋភាពទូទៅនៃសេចក្តីណែនាំបំពេញបន្ថែម
២.ការកែតម្រូវដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-សង្កាត់
៣.ការកែតម្រូវដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង-ស្រុក
៤.ការកែតម្រូវដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត